ទម្លាប់ទី១៣
បទគម្ពីរដែលអាចផ្លាស់ប្រែជីវិតរបស់អ្នក
ប្រសិនបើអ្នកមិនទាន់មានផែនការទន្ទេញខគម្ពីរនៅទេ សូមចាប់ផ្តើមជាមួយខគម្ពីរដែលខ្ញុំដាក់ជូនខាងក្រោមនេះ។ ខ្ញុំបានទន្ទេញ និងជញ្ជឹងគិតបទគម្ពីរទាំងអស់នេះ ហើយបទគម្ពីរទាំងនេះបានធ្វើឲ្យមានការផ្លាស់ប្រែដ៏សំខាន់ក្នុងជីវិតខ្ញុំ។ ខគម្ពីរទាំងនោះក៏អាចផ្លាស់ប្រែជីវិតរបស់អ្នកផងដែរ!
កំណើតថ្មី
១. សេចក្តីសង្រ្គោះ (យ៉ូហាន ៣:១៦)
២. ជីវិតថ្មី (២កូរិនថូស ៥:១៧)
៣. អត្តសញ្ញាណជាកូនព្រះ (១យ៉ូហាន ៣:១-២)
៤.…
ទម្លាប់ទី១២
ការចងចាំព្រះបន្ទូល
ការដាស់តឿនៈ អ្នកដឹកនាំខ្លះបានយល់ឃើញថា ការដែលគ្រាន់តែទន្ទេញចងចាំបទគម្ពីរ អាចនាំឲ្យមានគ្រោះថ្នាក់សម្រាប់សុខភាពខាងវិញ្ញាណរបស់អ្នក។
មានពេលមួយ លោក ដូវសាន់ ត្រត់ម៉ែន (Dowson Trotman) ដែលជាស្ថាបនិកអង្គការនេវិហ្គេតទ័រ (The Navigators) បានសួរបុរសវ័យក្មេងម្នាក់ ថាតើគាត់ស្គាល់ព្រះបន្ទូលព្រះច្រើនប៉ុណ្ណា។ អ្នកបម្រើផ្នែកសេវាម្នាក់នោះបានឆ្លើយថា ខ្ញុំចងចាំបទគម្ពីរបានចំនួន១៥០០ខ។
លោក ត្រត់ម៉ែន…
ទម្លាប់ទី១១
ការសិក្សាព្រះគម្ពីរសម្រាប់ខ្លួនអ្នក
តើអ្នករីករាយនឹងការសិក្សាព្រះគម្ពីរដោយខ្លួនអ្នកទេ? តើអ្នកពេញចិត្តចំពោះសមត្ថភាពរបស់អ្នក ក្នុងការអនុវត្តន៍សេចក្តីពិតនៃព្រះគម្ពីរ ក្នុងជីវិតរស់នៅប្រចាំថ្ងៃដែរឬទេ? ពេលខ្លះ គ្រីស្ទបរិស័ទព្រងើយកន្តើយ ចំពោះការសិក្សាព្រះបន្ទូលព្រះ ដោយព្រោះតែពួកគេខ្វះវិធីដ៏សាមញ្ញ និងងាយអនុវត្ត ដែលធ្វើឲ្យការសិក្សាព្រះគម្ពីរមានភាពរស់រវើកចំពោះពួកគេ។ ទោះបីយើងជាកូនព្រះក៏ដោយ ក៏យើងមិនអាចចម្រើនលូតលាស់ និងមានភាពពេញវ័យខាងវិញ្ញាណបានទេ លុះត្រាតែយើងបរិភោគនំប៉័ងជីវិតបានទៀងទាត់។
មានអ្នកដឹកនាំគ្រីស្ទបរិស័ទម្នាក់បានថ្លែងថា “ខ្ញុំមិនអាចបញ្ជាក់បានច្រើនអំពីសារៈសំខាន់ និងតម្លៃនៃការសិក្សាព្រះគម្ពីរបានទេ . . .…
ទម្លាប់ទី១០
ការអានព្រះបន្ទូលនំប៉័ងជីវិតជាប្រចាំថ្ងៃ
ការមួយដែលខ្ញុំចងចាំបំផុត កាលនៅខ្ញុំនៅតូច គឺខ្ញុំបានដើរចេញពីគ្រែ ពីព្រលឹមទៅលួចមើលឪពុករបស់ខ្ញុំលុតជង្គង់អធិស្ឋាន និងអានព្រះគម្ពីរ មុនដែលគាត់ចេញទៅធ្វើការ។ ការនោះពិតជាប៉ះពាល់ចិត្តខ្ញុំ យ៉ាងជ្រាលជ្រៅ ក្នុងនាមជាកូនម្នាក់។
ឪពុកខ្ញុំបានអានគម្ពីរសុភាសិត មួយថ្ងៃមួយជំពូក ដោយសារកណ្ឌនេះមានទាំងអស់សាមសិបមួយជំពូក ហើយខែភាគច្រើនមានសាមសិបមួយថ្ងៃ។ ខ្ញុំនៅតែព្យាយាមធ្វើបែបនោះ សម្រាប់ខ្លួនឯងរាល់ថ្ងៃ។ ទោះខ្ញុំមានការសិក្សា និងការអានបទគម្ពីរផ្សេងទៀតក្តី ខ្ញុំតែងចាប់ផ្តើមថ្ងៃនីមួយៗពីព្រលឹម ដោយអានព្រះគម្ពីរសុភាសិតមួយជំពូក។ ហើយខ្ញុំបានរៀនធ្វើបែបនោះ…
ទម្លាប់ទី៨
ការបញ្ជាក់អះអាងឡើងវិញ អំពីអំណាចនៃព្រះគម្ពីរ
មានជាមនុស្សជាច្រើននៅសម័យនេះ បានវាយប្រហារអំណាចនៃព្រះបន្ទូលព្រះ។ ពួកគេបានបោះបង់ចោលបទគម្ពីរមួយចំនួន ហើយចោទសួរអំពីបទគម្ពីរជាច្រើនទៀត។ តើយើងគួរឆ្លើយតប ចំពោះការវាយប្រហារទាំងនោះ ដោយរបៀបណា?
លោក ឆាលស៍ ស្ព័រជិន (Charles Spurgeon) បានឆ្លើយតបចំពោះសំណួរខាងលើនេះ យ៉ាងដូច្នេះថា “តើយើងត្រូវការពារព្រះបន្ទូលព្រះឬទេ? បើអ៊ីចឹងចូរយើងការពារសត្វតោផង”។ បានសេចក្តីថា ព្រះបន្ទូលព្រះមិនត្រូវការការពារអ្វីនោះទេ។ នៅក្នុងការទទួលស្គាល់អំណាចនៃព្រះគម្ពីរ…
តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?
មនុស្សជាទូទៅចូលចិត្តនិយាយថា សាសនាណាក៏បង្រៀនមនុស្សឲ្យធ្វើល្អដែរ។ ប៉ុន្តែ តើសាសនាទាំងអស់ សុទ្ធតែដឹកនាំមនុស្ស ឆ្ពោះទៅរកព្រះតែមួយមែនទេ? តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ? ហេតុអ្វីបានជាជំនឿរបស់គ្រីស្ទបរិស័ទ មានលក្ខណៈខុសពីសាសនាទាំងអស់ នៅលើពិភពលោកគេ? តើបើសាសនានីមួយៗមានមូលដ្ឋានគ្រឹះនៃការបង្រៀនអំពីព្រះ ខុសៗគ្នា ហើយបង្ហាញផ្លូវខុសៗគ្នាទៅរកព្រះ តើធ្វើដូចម្តេចឲ្យយើងដឹងថា សាសនាមួយណាបង្រៀនត្រូវ? តើព្រះអង្គណា ជាព្រះពិត? តើព្រះពិតមានតែមួយមែនឬ? ដើម្បីស្វែងយល់អំពីសំណួរទាំងនេះ សូមទាញយក ឬ download សៀវភៅ តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?
អំពើបាប៥យ៉ាង ដែលយើងធ្វើដោយមិនដឹងខ្លួន
នៅក្នុងការប្រឹងប្រែងទប់ស្កាត់ការរីករាលដាល នៃវីរូសកូវីត ១៩ យើងឃើញថា មានការសម្រេចចិត្តផ្ទាល់ៗខ្លួនខ្លះ អាចជួយទប់ស្កាត់ការរីករាលដាលនៃវីរូសនេះ តែក៏មានការសម្រេចចិត្តខ្លះអាចនាំឲ្យមានការឆ្លងជាសហគមន៍។ ខ្ញុំបានសង្កេតឃើញថា រឿងដូចនេះក៏បានកើតឡើង ក្នុងជីវិតខាងវិញ្ញាណរបស់ខ្ញុំផងដែរ ដែលក្នុងនោះ ការសម្រេចចិត្តតូចៗជាច្រើន ដែលហាក់ដូចជាមិននាំឲ្យមានផលវិបាក បាននាំមកនូវផលប៉ះពាល់ មកលើជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ក៏ដូចជាជីវិតរបស់អ្នកដែលនៅក្នុងសហគមន៍របស់ខ្ញុំផងដែរ។
រឿងដែលខ្ញុំបានសម្រេចចិត្តធ្វើនោះ គឺជាអំពើបាបដែលខ្ញុំប្រព្រឹត្តដោយមិនដឹងខ្លួន។ អំពើបាបទាំងនោះបានសង្ងំខ្លួន នៅក្នុងផ្នែកដ៏ស្រអាប់នៃគំនិតយើង…
តើព្រះអង្គមិនបានត្រាស់ហៅទូលបង្គំឲ្យធ្វើការងារនេះទេឬ?
កាលពី១០ឆ្នាំមុន ខ្ញុំបានរៀនចប់ថ្នាក់វិទ្យាល័យ ហើយត្រូវត្រៀមខ្លួនចូលរៀននៅសកលវិទ្យាល័យរបស់រដ្ឋ ដែលមានទីតាំងក្នុងកណ្តាលចំការពោត ក្នុងភាគខាងលិចនៃរដ្ឋមីឈីហ្គិន។ ពេលនោះខ្ញុំមាន “គម្រោង” រៀនឲ្យចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនមានការពន្យាពេល រួចផ្លាស់ទៅរស់នៅក្នុងទីក្រុងញូយ៉ក ដោយធ្វើការជាអ្នកកែសម្រួលអត្ថបទ ឲ្យក្រុមហ៊ុន Random House ដែលជាក្រុមហ៊ុនបោះពុម្ភផ្សាយដ៏ល្បីល្បាញ ហើយរស់ ដោយការដ្បិតត្បៀត ក្នុងបន្ទប់តូចខុនដូតូចមួយ ក្នុងកណ្តាលទីក្រុងនោះ។
ជាបឋម…
ខ្ញុំចង់ជឿដែរ ប៉ុន្តែ ... ឆ្លើយតបសំណួរទាក់ទង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ
សៀវភៅ : "ខ្ញុំចង់ជឿដែរ ប៉ុន្តែ … " សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ និងការប្តេជ្ញាចិត្តរស់នៅជាគ្រីស្ទបរិស័ទ។
សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ ដោយបំពេញទម្រង់ខាងក្រោម។
Covid-19 និងការពិនិត្យសុខភាពខាងវិញ្ញាណ
ក្នុងអំឡុងពេលនៃរដូវកាលបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ក្រៅពីការអធិស្ឋាន ការតមអត់ និងធ្វើអំណោយដល់អ្នកដទៃ ពេលនេះក៏ជាពេលដែលយើងត្រូវពិនិត្យមើលខុសភាពរបស់វិញ្ញាណយើងផងដែរ។
ខណៈពេលដែលខ្ញុំឆែកមើលវិញ្ញាណខ្លួនឯង ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែមានការភ័យខ្លាចប៉ុណ្ណា ចំពោះការរាតត្បាតនៃវីរូស Covid-19។ វាបាននាំឲ្យមានការផ្លាស់ប្តូរ នៅក្នុងរបៀបដែលយើងធ្វើការងារ ជួបជុំគ្នា និងទំនាក់ទំនងគ្នាក្នុងសង្គម។
វាក៏បាននាំឲ្យយើងមានឱកាសបង្ហាញចេញនូវលក្ខណៈសម្បតិ្តដែលល្អបំផុត ឬអាក្រក់បំផុតរបស់យើងផងដែរ។ អ្នកខ្លះបានស្ម័គ្រចិត្តចែករំលែកម៉ាស់ និងទឹកលាងដៃ ដល់អ្នកដទៃ។ ខណៈពេលដែលអ្នកខ្លះទៀត…